ភ្នំពេញ៖ ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសរបស់តារាកំប្លែង នាយ ព្រែក បានបង្ហោះរូបភាពរួមជាមួយតារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ ដែលជារៀមច្បង ហើយនិយាយថា«លោកពូ ទេព រិនដារ៉ូ ជារៀមច្បងសិល្បៈម្នាក់ដែលគួរអោយគោរព ស្រលាញ់និងមានការកោតសសើរពីសិល្បៈទូទៅ»។

ក្នុងសាររួមរូបភាពនោះដដែលក៏បន្តទាំងការកោតសរសើរមិនដាច់ពីមាត់ទៀតថា«ពេលបានថតកុនជាមួយគាត់ ខ្ញុំរឹតតែយល់ថា គាត់លើសពីអ្វីដែលគេនិយាយដូចជា៖ គោរពម៉ោងពេល អោយតម្លៃការងារ រួយរាយរាក់ទាក់ មិនរអ៊ូររទាំនឹងការងារ មិនចេះប្រកែប្រកាន់ច្រើន តែងតែផ្តល់ដំបូន្មាន និង បទពិសោធន៌របស់គាត់ដល់ខ្ញុំ»។

បន្ថែមទាំងបង្ហាញនូវក្ដីស្រលាញ់ទៀតថា«ខ្ញុំថតជាមួយគាត់តាំងពីខ្ញុំមានអាយុ ១៤ឆ្នាំគាត់នៅតែដដែរមិនប្រែប្រួល និយាយរួមគាត់ជា Idol ខ្ញុំទាំងអត្តចរិត និង ការងារ Respect And Love»។