ភ្នំពេញ៖ជាថ្មីស្ថិតនឹងក្តីបារម្ភមេរោគ​H5 N1រាតត្បាតនៅទឹកដីសុវណ្ណភូមិ ក៏មានការផ្សព្បផ្សាយ ជំងឺផ្ដាសាយបក្សី H5N1បានឡើងលើសត្វបក្សីជាបន្តបន្ទាប់នៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ស្រុកស្ទោង ខេត្តកំពុងធំ។ ក្នុងនោះក៏មាន នៅខ័ណ្ឌសែនសុខ រាជធានីភំ្នពេញផងដែរ។

ករណីកើតឡើងទៅលើស្រុកទាំងនេះ ពុំទាន់រកឃើញមានការឆ្លងមកលើមនុស្សនៅឡើយទេ។ប៉ុន្តែមន្រ្តីជំនាញក្រសួងសុខាភិបាលកំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងនោះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដែរថា«សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់ ក្នុងពេលឆាប់ៗនេះ» ។