ភ្នំពេញ៖ តារាចម្រៀង អ៊ីវ៉ា បានសម្រេចចិត្តចាកចេញពីផលិតកម្មសាន់ដេ។ ព្រមនឹងដំណឹង អ៊ីវ៉ា មិនបន្តកុងត្រានឹងសាន់ដេ ក៏មានពាក្យថា ព្រោះផលិតកម្មមិនឲ្យតម្លៃ មិនលើកស្ទួយ ពោលគឺនិពន្ធឲ្យច្រៀងតែបទមិនពីរោះ។

បន្ទាប់ពីចាកចេញពីផលិតកម្មសាន់ដេ តារាសម្រៀង មានកំណើតនៅទឹកដីខេត្តកំពង់ស្ពី​និងល្បីមាន គូស្នេហ៍ជាថៅកែក្លឹបនៅក្រុងសៀមរាបកញ្ញា​ អ៊ីវ៉ា មិនទាន់សម្រេចចិត្តចូលច្រៀងនៅក្នុងផលិតកម្មណាមួយទេ ខណៈដែលផលិតកម្មធំ២ បានតាមអូសទាញនាងយ៉ាងស្អិត គឺ រស្មីហង្សមាស និងថោន។ តែទោះជាយ៉ាងណា បុរសថៅកែក្លឹបនៅសៀមរាប ដែលត្រូវបានគេស្គាល់ថាគូស្នេហ៍របស់តារាចម្រៀង អ៊ីវ៉ា បានជំរុញឲ្យនាងចូលផលិតកម្មយក្ស ហង្សមាស ព្រោះជាឱកាសដែលអាចឲ្យនាងស្តាកេរ្តិ៍ឈ្មោះឡើងវិញបាន៕