ភ្នំពេញ៖ តារាចម្រៀងចូលចិត្តលេងស្ទីលបែបចិន កញ្ញា លី អ៊ីវ៉ាធីណា ហាក់ដូចជាខកខានចេញបទចម្រៀង នៅក្នុងផលិតកម្ម ថោន មានរយៈពេល ប្រមាណជាកន្លះឆ្នាំមកហើយ ស្របពេលដែលនាង ងាកទៅបើកភោជនីដ្ឋានអាហារចិន​។ ប៉ុន្តែទោះស្ថិតនិងភាពអវិជ្ជមានមួយរយៈខ្លី​លើអាជីពចម្រៀង ក៏មានការអះអាងផងដែរថា នាងរបស់ល្អក្នុងដៃច្រើន ដែលមិនទានបញ្ចេញ។

ស្របពេលដែលលិចលឺព័ត៌មាននេះដែរ តារាចម្រៀងជាប់សែចិនភ្នែកតឹង កញ្ញាលី អ៊ីវ៉ាធីណា បានឲ្យដឹងថា «ខ្ញុំខានចេញបទចម្រៀងថ្មី ប្រមាណជាកន្លះឆ្នាំមកហើយ ហើយមូលហេតុនេះមិនមែនមកពីខ្ញុំរវល់បើកហាងគ្មានពេលទៅថត Audio ឬ MV នោះឡើយ គឺបទចម្រៀងខ្ញុំ មានច្រើនបទ បានផលិតចប់រួចរាល់ គឺមានទាំង Audio និង MV តែផលិតកម្ម មិនទាន់ចេញឱ្យបន្តទៀត »។

នាងបន្ថែមទៀតថា« រឿងនេះប្រហែលជាផលិតកម្ម មានតារាចម្រៀងច្រើន ទើបប្រើពេលយូរបានចេញមួយបទៗ ព្រោះពេលចេញបទខ្ញុំចុងក្រោយរួចហើយ ក៏ត្រូវវិលទៅតារាផ្សេងទៀត ទម្រាំដល់ខ្ញុំវិញ គឺយូរចឹងហើយ»។