ភ្នំពេញ៖ ក្រោយពីរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធរួចមកអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និង នាយកៃដ សន្យាចាប់ដៃគ្នាដែលថា នឹងតស៊ូដើម្បីថ្ងៃអនាគត ដោយមិនរំលឹក និងមិនប្រកាន់រឿងអតីតកាលរបស់ពួកគេរៀងខ្លួន ។

មិនខុសអ្វីពីការសន្យាមែន ពីមួយថ្ងៃ​ឆ្លងទៅមួយថ្ងៃ ប្តីប្រពន្ធ​ដែលសម្រេចក្រាបផ្ទឹមនឹងគ្នា មុខមេបាចាស់ទុំ ក្រោមជំនួនសែនព្រេនមេបា ដ៏ស្តួចស្តើង អ្នកនាង ខ្ញុង និង នាយ កៃដ​ ពួកគេទាំងពីរវីញកាន់តែស្អិតរមួតឡើងៗ ធ្វើឲ្យអ្នកគាំទ្រ ច្រណែនមែនទែន ។

តែដែលកាន់ធ្វើអោយមជ្ឈដ្ឋានជនតាមដានទៀតនោះ ថ្មីៗនេះប្តីប្រពន្ធអាស្រ័យទ្រនំសិល្បៈកំប្លែងCTN ពួកគេក៏បានបង្ហោះ រួបថតប៉ុន្មានសន្លឹក ដែលនាងទើបតែបង្ហោះចែកចាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ដោយប្ដីរបស់នាង បានវីដេអូខលមកនាងតែម្ដង ហើយនិយាយថា«ដោយសារតែបាត់នាងយូរពេក ទើបចលរក»។

បញ្ជាក់ផងដែរថាអ្នកទាំងពីរគឺជាតារាកំប្លែងដែលកំពុងទទួលបាននូវការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជនទូទៅ មិនថានៅក្នុងប្រទេស ឬនៅក្រៅប្រទេសទេ ព្រោះតែទេពកោសល្យនៃការសម្តែង ដែលពោរពេញទៅដោយ ភាពក្រមិចក្រមើម។