ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ តារាសម្ដែងជើងចាស់ និងជាអតីតភរិយា ពេជ្រ ភារុណ, អម្ពរ ទេវី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីសម្ដែងជារឿងជាលើកទីពីរ បន្ទាប់ជាងកន្លះឆ្នាំមុននេះ​តារាភាពយន្តដែលជាដៃគូសម្តែងជាមួយលោក ទេព រិន្ទដារ៉ូ ក៏បានវិលពីអាមេរិកមកទទួលការងារសម្តែងភាពយន្តម្តងរួចហើយ។

ក្រោយដំណើរវិលមករបស់តារាសម្តែងវ័យជ្រេរ ដែលមានការទទួលដំណើរដល់ព្រលានយន្តហោះដ៏គគ្រឹកគគ្រេងពីវត្តមានតារាសិល្បៈជំនាន់ថ្មី នៅថ្ងៃទី១៣ខែមករានេះ ពោលគឺក្រោយដំណើរវិលមកទឺកដីកំណើររបស់អ្នកស្រី អម្ពរ ទេវី នេះ ក៏ធ្វើឲ្យពិធីការនីដ៏ល្បីអ្នកនាង ចាន់ សុផានី បង្ហាញនូវសារ សាទរវត្តមាន អ្នកស្រី អម្ពរ ទេវី រួមនឹងការរំលឹកឳកាសដែលនាង ធ្លាប់សម្តែងសិល្បៈ។

ក្នុងសារដែលបង្ហាញពីភាពខ្សត់ខ្សោយឳកាសប៉ះរៀមច្បង អ្នកនាង ចាន់ សុផានី រៀបរាប់ ថា«មិនបានទទួលដំណើរ… idol លួចរូបថតផុសមួយសិន តារាភាពយន្តខ្មែរដ៏ឆ្នើម ស្រលាញ់ការសម្ដែង idol ណាស់ធ្លាប់ថតជាមួយបានតែមួយរឿងអោយគត់»។ ក្នុងនោះដដែលអ្នកនាងរៀបរាប់ទៀតថា«ស្នាដៃដឹកនាំសម្ដែងដោយអ្នកមីង ពាន់ ភួងបុប្ពា ប្រហែកបងប្អូនភ្លេចហើយកាលនោះអ្នកបង អម្ពរ ទេវី សម្ដែងជាប្រពន្ធលោកពូ គង់ សុភី ឯខ្ញុំឯនេះវិញសម្ដែងជាតួអ្វី ហិហិទាយមើលបងប្អូន»។
 អ្នកនាងបន្តទៀតទាំងនិយាយនៅក្នុងសាច់រឿងថា«មួយគ្រួសាររបស់គាត់ជួបបញ្ហាទាំងអស់ដោយសារខ្ញុំ ជាស្រីក្មេងទិញពីស្រែមកនោះអី….ជាចុងក្រោយចប់និយាយលែងចេញ។ជារឿងទី២របស់ខ្ញុំសម្ដែងកាលនៅក្មេងទេ»។