ថៃ៖ ស្ត្រីពេស្យាម្នាក់បានធ្លាក់ពីសណ្ឋាគារជាន់ទី៥ បណ្តាលឲ្យស្លាប់ភ្លាមៗ ទាំងអាក្រាតកាយ កាលពីម្សិលមិញ ដែលបន្សល់លិង្គសិប្បនិមិត្តនៅជាប់​ប្រដាប់ភេទនារីរងគ្រោះ។ ក្រោយកើតហេតុ ប៉ូលីសបានឃាត់ខ្លួនបុរសជនជាតិអង់គ្លេសឈ្មោះ វ៉ាន់នីផា វ័យ ២៦ឆ្នាំ នៅតំបន់ប៉ាតាយ៉ា ប្រទេសថៃ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានរៀបរាប់ថា «រូបគេបាននាំនារីម្នាក់ទៅរួមភេទក្នុងសណ្ឋាគារជាន់ទី៥ តែដោយចង់ប្រើស្ទីលថ្មី រូបគេក៏បាននាំនារីរងគ្រោះទៅរួមភេទនៅយ៉រខាងមុខបន្ទប់ ហើយធ្វេសប្រហេស ទើបបណ្តាលឲ្យនាងធ្លាក់ចុះមកស្លាប់បែបនេះ​តែម្តងទៅ»។

ជនសង្ស័យដដែលបានបន្តថា «ខ្ញុំគ្មានចេតនា ធ្វើឲ្យនាងស្លាប់​ឡើយ ប៉ុន្តែធ្វើម៉េចបើវារអិល»។ យ៉ាងណាមិញ នារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជន​សង្ស័យ​ត្រូវបានសមត្ថកិច្ចថៃកំពុងកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕