ភ្នំពេញ៖ ជារឿយៗសម្តេចតេជោ ហ៊ុន សែន តែងតែលើកឡើងជុំវិញរឿងសាំង​ឡើងថ្លៃថា «ដូចចាប់ក្តាមដាច់ចង្អេរ» ព្រោះ​កាលណា​សម្តេច​ប្រកាស​បន្តិច សាំងក៏ចុះថ្លៃ តែមិន​បានប៉ុន្មានផង ឡើងថ្លៃលើសដើម។ ទាក់ទិនរឿងនេះ តារាសម្តែងជើងចាស់ ហម ឈរ៉ា បានបង្ហោះ​សារថា «សូមមេត្តាជួយសម្រួលផងលោក សាំងឡើងថ្លៃ១លីត្រ ៤២៥០រៀល មិនដឹងថាសាំងលើពិភពលោកឡើងថ្លៃដែរ ឬយ៉ាងណា»។

គួរកត់សម្គាល់​ថា ក្នុងសារនោះ មានអ្នកចូលមកខមមិនជាច្រើន ដោយអ្នកខ្លះបានសរសេរគាំទ្រថាសូមសរសើរតារាសម្តែងម្នាក់នេះ​ ហ៊ាន​និយាយ​រឿង​តថភាព​សង្គម៕