ភ្នំពេញ ៖ ជោគជ័យលើអាជីពចម្រៀងឈរលំដាប់កំពូលជា២០ឆ្នាំ លោក ព្រាប សុវត្ថិ ដែលមហាជនកំពុងសំឡឹងឃើញថា បណ្តុះបានអ្នកស្នងមរតកសិល្បៈ តាមរយៈកូនប្រុសទាំងបី។ កំពូលតារាចម្រៀងប្រជាប្រិយភាពមិនជ្រេតាមវ័យរូបនេះ ក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនមិនតិចទេ កោតសរសើរពីសារតាំងទឹកចិត្តភក្តីភាពចំពោះភរិយា។ ក្នុងគណនីហ្វេសប៊ុកឈ្មោះ ព្រាប សុវត្ថិ ថ្មីៗបានបង្ហាញពីរូបថត លោកឈរអោបយ៉ាងណែនប្រពន្ធជាប់នឹងដើមទ្រូង ទាំងយកចង្កាដាក់ទល់នឹងក្បាលប្រពន្ធ ក៏រំលេចសារខ្លីដែលប្រកបដោយអត្ថន័យស្នេហាយ៉ាងកក់ក្តៅ ។ ដែលហ្វេសប៊ុកនោះបង្ហាញថា « មានតែអូនម្នាក់គឺបងគ្រប់គ្រាន់ហើយ»។

រូបភាពនិងសារដ៏មានអត្ថន័យចំពោះជីវិតគ្រួសារនោះ ក៏មានការលាន់មាត់ពីអ្នកគាំទ្រលោកពោលថា «តាមពិតចឹងសោះ! លោកព្រាប សុវត្ថិ មានទាំងប្រពន្ធ និងកូនធំៗ តែមិនដែលមានរឿងអាស្រូវ ព្រោះតែ មនុស្សប្រុសស្មោះ និង ស្រលាញ់តែប្រពន្ធម្នាក់ ជាមនុស្សប្រុសពិត»។ ក្នុងនោះក៏មានអ្នកគាំទ្រជាចើនលើកឡើងថា «I dol ខ្ញុំមានន័យណាស់ ភាពស្មោះត្រង់និងការស្រលាញ់ភរិយារបស់គាត់មានតែពេលវេលាទេ ដែលបង្ហាញប្រាប់គ្រួសាររបស់គាត់។ ក្តីស្រឡាញ់និងភាពស្មោះត្រង់នេះនឹងស្ថិតនៅក្នុងដូងចិត្តខ្ញុំអ្នកគាំទ្រជារៀងរហូត»។

នៅក្នុងរង្វង់សិល្បៈ មហាជនតែងចាប់អារម្មណ៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានទាំងប្រពន្ធ និងកូនធំៗ តែមិនដែលមានរឿងអាស្រូវ ផ្អើលគេផ្អើលឯងនោះទេ។ ជាពិសេស តារាចម្រៀងរូបនេះ ក៏តែងតែទម្លាយ ពីភាពផ្អែមល្ហែម ជាមួយនឹង ក្រុមគ្រួសារជារឿយៗ នៅក្នុងបណ្តាញសង្គម។ អ្វីដែលសំខាន់ជាងនេះ នៅក្នុងរូបថតមួយសន្លឹក ដែលទើបបង្ហោះថ្មីៗ គេក៏ឃើញ ភរិយារបស់លោក បានសាក់ឈ្មោះ លោកទៀតផងនៅជាប់ដៃ ដោយដាក់«ព្រាប សុវត្ថិ» តែម្តង។ការសាក់បែបនេះ ប្រហែលជា ភរិយារបស់លោក ចង់បង្ហាញក្តីស្រលាញ់ និងភាពស្មោះ របស់អ្នកស្រី ជូនទៅកាន់ស្វាមី ព្រោះកម្រមានភរិយា សាក់ទាំងត្រកូល និងឈ្មោះ របស់ស្វាមី ជាប់ដៃ ឬខ្លួនបែបនេះណាស់៕