ភ្នំពេញ៖ ក្រោយបេក្ខនារី ឈិន ម៉ានិច្ច បានក្លាយជាម្ចាស់ពាន Cambodian idol រដូវកាលទី២  និងជាតារាចម្រៀងពេញសិទ្ធិផលិតកម្ម ហង្សមាស ឃើញថានាងកំពុងតែមមាញឹកជាមួយការថតបទចម្រៀងថ្មី និង ចម្រៀងតាមខនសឺតតាមបណ្តាខេត្តនានា។

ទន្ទឹមនោះ តារាចម្រៀងសម្បុរស្រអែម ឈិន ម៉ានិច្ច ត្រូវបានគេដឹងថា នាងមានសង្សារបណ្តូលចិត្តម្នាក់ ដែលបានស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ ពោលតាំងពីនាងផ្តើមស្នេហ៍ជាមួយបុរសនោះ តាំងពីមុនប្រឡងកម្មវិធី Cambodian idol ទៀតឯណោះ។

មួយរយៈចុងក្រោយនេះ តារាចម្រៀងម្ចាស់បទ «នារីក្នុងបេះដូងបងជានរណា» ត្រូវបានសង្សារ​បណ្តូលចិត្តដើរតាមស្អិតតែម្តង សូម្បីតែនាងទៅច្រៀងតាមខេត្តក៏មានបុរសគូស្នេហ៍ម្នាក់នោះ ទៅតាមដែរ។ ជុំវិញរឿងនេះ តារាចម្រៀង ឈិន ម៉ានិច្ច សូមមិននិយាយ តែនាងបានប្រាប់ពាក់ព័ន្ធរឿងចូលរោងការថា យើងកំពុងសន្សំលុយដើម្បីរៀបការ ប៉ុន្តែមិនទាន់ដឹងថា ពេលណានោះទេ៕