ភ្នំពេញ៖ កាលពីម្សិលមិញ តារាសម្តែងរាងខ្ពស់ស្រឡះ អ៊ុន សុធា បានបង្ហោះសារថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីតា ដែលបានជួយព្យាបាលម្តាយលោកយ៉ាងយកចិត្តទុកដាក់ ខណៈម្តាយលោក អ៊ុន សុធា កំពុងឈឺត្រូវការសង្គ្រោះបន្ទាន់ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ សូវៀត។

ក្នុងនោះ តារាសម្តែង អ៊ុន សុធា​ បានសរសេរថា «សូមអរគុណ​ដល់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីតា ខ្លាំងណាស់ដែលយកចិត្តទុកដាក់ថែទាំនឹងព្យាបាលជំងឺម្តាយរបស់ខ្ញុំ​»។ ជាងនេះទៅទៀត លោកបានថ្លែងអំណរគុណដល់អ្នកស្រី ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ដែលបានជួយជ្រោមជ្រែងជួយម្តាយលោកផងដែរ។ គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា បានជួយសម្រាលបន្ទុកថ្លៃព្យាបាល ម្តាយលោក សុធា ៨០ភាគរយ៕