ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ឡាន៣ គ្រឿងបានបុកគ្នា បណ្តាលឲ្យធ្លាក់ខ្ចាត់ខ្ចាយទំនិញរាយប៉ាយពេញកំណាត់ផ្លូវ​នៅកណ្តាលក្រុងព្រះសីហនុ កាលពី​​ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ។

ភ្លាមៗនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរួតរះទៅដល់កន្លែងកើតហេតុមុនគេ ជាមួយនឹងកំលាំងសមត្ថកិច្ច ប៉ុន្តែក្នុងហេតុការណ៍នោះ​មិនបង្ក​ឲ្យមាន​គ្រោះថ្នាក់ដល់ជីវិត​នរណា​ម្នាក់​ឡើយ ដោយគ្រាន់តែតៃកុងឡានរងរបួសស្រាលប៉ុណ្ណោះ។