-សួរៈ បើ​ឪពុកម្ដាយ​មិន​បាន​បំពេញ​តួនាទី​ចិញ្ចឹម​រក្សា​កូន​ តើ​ការ​រលឹក​ដឹង​បែប​នេះ អាច​កើត​មាន​ចំពោះ​កូន​បាន​ទេ?

-ឆ្លើយៈ កើត​បាន​ដោយ​លំបាក សូម្បី​នៅ​ក្នុង​គ្រួសារ​តែ​មួយ​ក៏​មិន​អាច​កើត​ស្មើ​គ្នា​បាន​ដែរ។ ដែល​អាច​កើត​ឡើង​បាន​អាស្រ័យ​លំដាប់​នៃ​បញ្ញា លំដាប់​នៃ​គុណ​ធម៌ និង​ ការ​អភិវឌ្ឍផ្លូវ​ចិត្ត​ផង​ដែរ។ អ្នក​ខ្លះ​ចូល​ចិត្ត សម្លឹង​ដល់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​តែ​សម្រាប់​កូន​ខ្លះ សូម្បី​បាន​ទទួល​ឧបការ​គុណ​យ៉ាង​ល្អ​ពី​មាតាបិតា​ក្ដី ក៏​មិន​អាច​សម្លឹង​ឲ្យ​ជ្រៅ​ដល់​ចម្រៅ​ចិត្ត​របស់​លោក ដែល​មានសេចក្ដី​ប្រាថ្នា​ល្អ មាន​មេត្តា ករុណា នោះ​ឡើយ។ ជួន​កាល​ក៏​ដូច​យ៉ាង​ដែល​ធ្លាប់​និយាយ​មក​ហើយ គឺ​ជា​អ្នក​ច្រើន​ដោយ​ការ​ទាមទារ​ឲ្យ​ឪពុកម្ដាយ ធ្វើ​យ៉ាង​នេះ ឲ្យ​យ៉ាង​នោះ ប៉ុនណាៗ មិន​ធ្លាប់​នឹក​ដល់​ចិត្ត​របស់​លោក​ឡើយ ថា​លោក​មាន​សេចក្ដី​ប្រាថ្នាល្អ​ មាន​សេចក្ដី​ស្រឡឡាញ់​ចំពោះ​ខ្លួន​ប៉ុនណាៗ​នោះ​ឡើយ។

-តែ​បើ​មាន​បញ្ញា​សម្លឹង​ឃើញ​សេចក្ដី​ស្រឡាញ់ សេចក្ដី​ប្រាថ្នា​ល្អ​របស់​លោក ក៏​ល្មម​នឹក​ដល់​ចិត្ត​របស់​លោក​ឲ្យ​ជ្រួតជ្រាប​កើត​ឡើង​ទាន់​ពេល និង​ ស្ថិត​នៅ​យឺន​យូរ​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​របស់​ចិត្ត​ដូច​ជា កាល​មាន​យោនិសោមនសិការ​កើត​ឡើង ក៏​សម្លឹង​ឃើញ​ការ​ប្រព្រឹត្ត​របស់ឪពុកម្ដាយ ជា​មួយ​នឹង​ការ​ពេញ​ចិត្ត កាល​សម្លឹង​ឲ្យ​ជ្រៅ​ទៅ នឹង​ឃើញ​ដល់​ចិត្ត ព្រម​ទាំង​គុណធម៌ គឺ​សេចក្ដី​ល្អ​របស់​លោក ហើយ​ក៏​ជ្រួតជ្រាប​បាន។ អ្នក​ខ្លះ​សម្លឹង មិន​ឃើញ​សម្លឹង​មិន​ចេញ ហើយ​ក៏៏​ក្លាយ​ទៅ​ជា​ជាប់​ជំពាក់ជាមួយ​នឹង​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន ដែល​ជា​តួតណ្ហា​របស់​ខ្លួនឯង ដែល​ចូល​មក​បិទបាំង​ជិត​ជុំ​ទាំង​អស់ ហើយ​ចេះ​តែ​នឹក​ថា ដូចម្ដេច​បាន​ជា​ឪពុកម្ដាយ​ឲ្យ​យើង​តែ​ប៉ុណ្ណេះ យើង​ចង់​បាន​ប៉ុណ្ណោះ ហើយ​ក៏​ចេះ​តែ​បន្ត​ការ​ទាមទារ​ត​ទៅ​ទៀត។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ