ភ្នំពេញ៖ ក្រោយការបង្ហាញពីក្តីបារម្ភ ខ្លាចបាត់បង់អាជីពកំប្លែងតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួននោះ តារាកំប្លែង នាយ កុយ បានងាក​មកបង្ហោះសារថ្លែងអំណរគុណអ្នកដែលបានជួយឲ្យលោកក្លាយជាតារាកំប្លែងរហូតមកដល់សព្វថ្ងៃ។

ក្នុងសារនោះ នាយ កុយ បានសរសេរថា «មិនអាចបំភ្លេចបានព្រោះអីល្ខោនបាសាក់ជាដើមចមដែលខ្ញុំចេះកំប្លែង។ ខ្ញុំសូមអរគុណដល់លោកគ្រួឆេង លោកគ្រូខ្លឺង នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលបានបង្ហាត់បង្ហាញដល់ខ្ញុំ»។ នាយ កុយ បានបញ្ជាក់ថា គួរឲ្យស្តាយបច្ចុប្បន្នលោកគ្រូល្ខោនទាំងពីរបានស្លាប់ទៅ​ហើយ៕