ភ្នំពេញ៖ កាលពីថ្ងៃទី១២ខែមករា តារាចម្រៀង ករុណា ពេជ្រ ហាក់បារម្មណ៍ធូរស្បើយបន្តិច ជាមួយនិងការបង្ហាញពីស្ថានភាពជំងឺឪពុកដែលវះកាត់ឈាមកកក្នុងក្បាល បន្ទាប់ត្រូវបានគ្រូពេទ្យនាំឪពុកលោកចេញពីបន្ទប់សង្រោះបន្ទាន់។ តែរំពេចនោះ តារាដែលជាប់សម្ពាយទុក្ខរូបនេះ ត្រូវចាកចេញពីបន្ទប់ឪពុកសម្រានក្នុងភាពស្តូកស្តឹង ឃ្លាតមកសៀមរាបដើម្បីបំពេញការងារ។

ស្ថិតនឹងកាលៈទេសៈនេះ មិនខុសពីពាក្យថា កូនឃ្លាតតែកាយ តែចិត្តថ្លើមបេះដូងនៅជាប់នឹងកែវភ្នែកអ្នកមានគុណពុំឃ្លាតវិនាទីណាឡើយ។ ខណៈលោក ករុណា ពេលដែលមុននេះ ដោយបារម្ភសុវត្ថភាពអ្នកមានគុណ ក៏រត់បែរបន់អស់អារក្ខអ្នកតា ដែលគិតថាឪពុកធ្លាប់ជាប់មាត់ជាប់ករ ក្នុងដំណើរដល់ទឹកដីក្រុងសៀមរាបល្បីបារមី ព្រះអង្គចេក ព្រះអង្គចម ក៏ឆ្លៀតរត់ទៅបត់ជើងសុំបារមី លោកមានរិទ្ធ ជួយប្រោសជីវិតឪពុកអោយមានសុខភាពល្អឡើងវិញ។

ភ្ជាប់និងកាយវិកា សង្វាតលើជំនឿអរូបិយនេះ តារាចម្រៀងនិងជាអ្នកគ្រប់គ្រងផលិតថោនវ័យជាង៣០ឆ្នាំរូបនេះ បានបង្ហាញពីការបួងសួងសុំបារមី ព្រះអង្គចេកព្រះអង្គចម ដោយទួលទៅបារមីថា «មកដល់សៀមរាប ឆ្លៀតចូលបួងសួង ព្រះអង្គចេក ព្រះអង្គចម រួចក៏ផ្សងចាក់គម្ពីរ ពីស្ថានភាពជំងឺ ប៉ា ថា បើប៉ាបានធូរ ហើយត្រលប់ទៅផ្ទះបាន សុខភាព តិចបំផុតបាន 80% សូមអោយចាក់ទៅបានល្អណាស់.. សាធុ សាធុ…!!»។

យ៉ាងណាក្តីរំពឹងដោយជំនឿអរូបិយ របស់តារាចម្រៀងរូបសង្ហា ករុណា ពេជ្រ មិនទទួលការខកចិត្តនោះទេ ពីបារមីលោកដែលមានរិទ្ធស្ថិតលើដីប្រវត្តិសាស្រ្តអង្គ ។ ដោយលោកក៏បានបង្ហាញបន្តថា «ស្រាប់តែចាក់ម្តង បានល្អណាស់ …. រំភើបហួសនិយាយ…សង្ឃឹមខ្ញុំត្រលប់ទៅ PP ស្អែកប៉ាកាន់តែធូរ ដើម្បីជាកំលាំងចិត្តកូន»។