ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញចម្រៀង២បទ ពាក់ព័ន្ធទាហានការពារទឹកដីតាមបណ្តោយព្រំដែនខ្មែរ ឡាវ ធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះ មានបទ «ស្ទឹងត្រែងបងអើយ» និង បទ «ទាហានចិត្តស្មោះ»។

ជាមួយគ្នានោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញចម្រៀងមួយបទ រៀបរាប់ពីវីរភាពក្លាហានទាហានការពារ​ព្រំដែន ហ៊ានពលីជីវិត ដើម្បីបូរណភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ ដែលបទនោះ មានចំណងជើងថា «កម្ពុជាជាទីស្នេហា»។

ចង់ដឹង​ថា តើបទ «កម្ពុជាជាទីស្នេហា» មានអត្ថន័យជ្រាលជ្រៅយ៉ាងណា? សូមបងប្អូនស្តាប់ទាំងអស់គ្នា!