ភ្នំពេញ៖ តារាចម្រៀងដែលជាក្តីប្រាថ្នារបស់នារីៗ សុគន្ធ ថេរ៉ាយុ តែងបង្អួតឡាន វីឡា ជាញ៉យៗ ដែលត្រូវបានគេ​ផ្តល់​រហស្សនាមថា «តារាស៊ីវិល័យ»។ ថ្មីៗនេះ តារាស៊ីវិល័យ សុគន្ធ ថេរ៉ាយុ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអារម្មណ៍ក្នុងចិត្តចង់បានឡានថ្មីមួយគ្រឿងម៉ាក់ រ៉េនរ៉ូវ័រ ស៊េរីខ្ពស់។ ក្នុងសារនោះ លោកបានសរសេរថា «សុំបានទេ ឆ្នាំនេះ?»។

ភ្លាមៗនោះ អ្នកគាំទ្រតារាចម្រៀង សុគន្ធ ថេរ៉ាយុ យ៉ាងច្រើនបានចូលខមមិនជំរុញឲ្យលោកទិញឡាននោះ ដោយមានអ្នកខ្លះ​ស្ម័គ្រចិត្តធ្វើជាអ្នកបើកបរជាដើម។ ប៉ុន្តែតារាចម្រៀងទ្រនំថោនរូបនេះ បានឆ្លើយបដិសេធថា «ខ្ញុំគ្រាន់តែ​បង្ហោះលេងទេ គ្មានលុយទិញទេ»។ តែទោះជាយ៉ាងណា មើលទៅតារាចម្រៀង សុគន្ធ ថេរ៉ាយុ ទំនង​ជាស្រលាញ់​ឡានម៉ាក​នេះខ្លាំងណាស់ បើឡាននោះតារារូបនេះស្រលាញ់ហើយ មិនយូរប៉ុន្មាន នឹងទិញបានជាក់ជាមិនខាន៕