ភ្នំពេញ៖ ក្នុងកម្មវិធី ប្រកួតកីឡាកងយុទ្ធពល ខេមរភូមិន្ទ ថ្មីៗនេះ កំពូលតារាចម្រៀង និងជាអ្នកចំណូលថ្មី របស់ផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ក៏បានបង្ហាញវត្តមាន ជាមួយនិងតារាល្បីៗ ជាច្រើន។ គ្រប់គ្នា ពិតជាភ្ញាក់ផ្អើលជាមួយរូបរាងដ៏ស្រស់សង្ហាស្ថិតក្នុងឈុតទាហាន ម្ចាស់បទ«ទាហ៊ានចិត្តស្មោះ» លោក ខេមរៈ សិរីមន្ត មើលទៅមិនចាញ់តារាបរទេស ប៉ុន្មាននោះទេ។

ខណៈនោះដែរ ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្តែង តារាម៉ូដែលល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានវត្តមាននៅទីនោះដែរ និងបានបង្ហើបប្រាប់ពីអត្តចរិតរបស់ លោក សិរីមន្ត លើបណ្ដាញសង្គមទៀតផង ដោយបានបង្ហោះរូបភាព អមនឹងសារមួយថា« ចរិតល្អម៉្លេះលោក គួរអោយគោរពស្រលាញ់»។ ដោយសារតែលោក មានអត្តចរិតល្អ រហូតដល់ថ្នាក់សូម្បីតែ តារាជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏សរសើរពីលោក មិនដាច់ពីមាត់ដែរ៕