ភ្នំពេញ៖ ក្រៅពីរូបរាងស្រស់សង្ហា វីជេ អាឡាស្កូ ក៏មានឳកាសសម្តែងភាពយន្ត​ និងធ្លាប់ថតផ្សព្វផ្សាយផលិតផលជាច្រើន ប៉ុន្តែឳកាសថតភាគច្រើនក្រុមហ៊ុនយកទៅផ្សព្វផ្សាយនៅក្រៅប្រទេស។ ប៉ុន្តែដោយឡែកនៅពាក់កណ្តាលឆ្នាំ២០១៧នេះ វីជេដែលមានរូបសង្ហារូបនេះ ក៏ឆក់បានតំណែងតួឯកផ្សព្វផ្សាយស្រាបៀរអាន់ឆ័រ ដែលមានកម្រិតផ្សព្វផ្សាយយ៉ាងធំទូលាយ។ ព្រមនឹងភាពជោគជ័យ ដ៏គួរឲ្យមោទនៈភាពនោះ វីជេ អាឡាស្កូ បានបង្ហាញឲ្យដឹងថា «ក្នុងចំណោមតារាប្រុសល្បីៗជាង៥០នាក់ ខ្ញុំមានសំណាងធំ ដែលត្រូវបានក្រុមហ៊ុនស្រាបៀរដ៏ល្បីកម្រិតស្តងដាពិភពលោក ស្រាបៀរអាន់ឆ័រ ជ្រើសរើសខ្ញុំធ្វើជាតួឯក ថតស្ពតផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំ »។ ដោយភាពប៉ិនប្រសព្វ ទេព្យកោរសល្យ និងភាពល្បីល្បាញរបស់ វីជេ អាឡាស្កូ គួបផ្សំនឹងសម្រស់មុខ និងស្តាយសក់បែបកូនកាត់ផងនោះ ធ្វើឲ្យ វីជេ រូបសង្ហារូបនេះ ឈោងចាប់តំណែងជាតួឯកនេះបាន។

ទន្ទឹមនោះ វីជេ អាឡាស្កូ ថ្លៃថា « ខ្ញុំសប្បាយចិត្ត ព្រោះអ្នកដឹកនាំ និងក្រុមការងារភាគច្រើនជាជនជាតិបរទេស ដែលធ្វើឲ្យ ខ្ញុំផ្លាស់ប្តូរបទពិសោធន៍ការងារចំពោះតំលៃខ្លួនគឺបានខ្ពស់គួរសម សក្តសមទៅនឹងការងារដែលទទួលបាន »។ បើទោះជាយ៉ាងណា វីជេ រូបសង្ហា អាឡាស្កូ ដែលមោទនៈភាពនិងឳកាសគ្រងតំណែងតួឯកផ្សព្វផ្សាយស្រាបៀរអាន់ឆ័រនេះ លោក មិនបានបង្ហើបពីតំលៃខ្លួន និងឳកាសកុងត្រាស្រាបៀរនោះទេ ។

ខណៈដែលលោកបង្ហើបថា «ការថតស្ពតផ្សព្វផ្សាយស្រាបៀរដែលមានកម្រិតស្តង់ដា ប្រជុំដោយអ្នកបច្ចេកទេស ជនជាតិបរទេសនេះ គឺទីតាំងថត ស្ថិតក្នុងឆ្នេរកោះពស់ខេត្តកំពង់សោម »។ វីជេ អាឡាស្កូ បានបញ្ជាក់ថា «ស្ពតពាណិជ្ជកម្មនេះនឹងត្រៀមចេញប្រហែលក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីធ្វើការប្រគួតប្រជែងនៅលើទីផ្សារ»។