ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រុស ២ដួងក្នុងផលិតកម្មផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណារាជ កំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសត្រូវបានហ្វេនផ្សំផ្គុំជាថ្មី ជុំវិញទំនាក់ទំនង​លើ​ស​​ពីមិត្តរួមទ្រនំ។

ជាក់ស្ដែងកាលពីថ្មីៗនេះ លោក ឆន សុវណ្ណារាជ បានបង្ហោះ រូបស្បែកជើងមួយគូដូចគ្នាបេះបិទ និងសរសេរ​ថា«ចៃដន្យ»។ខណៈដែលលោក និង ឱក សុគន្ធកញ្ញា ត្រូវតម្រូវឲ្យទៅប្រគុំតន្ត្រីរួមគ្នានៅខេត្តកំពង់ស្ពឺ រឹតតែផ្អែមល្ហែមខ្លាំង ធ្វើឲ្យហ្វេនហ៊ោបង្អាប់កងរំពងតែម្ដង។

យ៉ាងណាមិញតារាទាំង ២ រូបតែងតែសម្ដែងភាពស្និទ្ធស្នាល និងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាលើឆាកតន្រ្តីជាសាធារណៈតែម្ដង។ តាមរយៈរូបមួយសន្លឹកនេះ ត្រូវហ្វេននាំគ្នាប៉ាន់ដឹងយ៉ាងច្បាស់ថា ជាជើងរបស់ ឱក សុគន្ធកញ្ញា តែម្ដង។