ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ The Voice Kids ពេជ្រ ថៃ ក៏ប៉ះជាមួយនិង តារាកំប្លែងជើងចាស់ នាយកុយ លើដំបូង នៅឆាកតន្រ្តី ។ តែអ្វីដែលធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចយ៉ាងខ្លាំង គឺក្រៅពីពាក្យពេចន៍ លេចលើស្មើក្រោម របស់អ្នកចម្រៀងកុមារ តាមកាព្យសិល្បៈ ដាក់នាយ កុយ រួមនឹងចេះទាំងបញ្ឆោត ពីរូបភាពផ្លែកម្ជូរអំពិលមួយគួរផង។ នៅលើឆាកតន្រ្តី ក្រោយម្ចាស់ពានរង្វាន់ The Voice Kids ពេជ្រ ថៃ បកស្រាយបទចម្រៀង បទ«លេងចរិតដូចមាន់» និងបទ« កន្ទ្រឹម» ។

រំពេចនោះនៅបទទីបីក៏ច្រៀងរួមគ្នាជាមួយ និងតារាកំប្លែងជើងចាស់ បទ «ជិះស៊ីក្លូ»។ ជាមួយនិងកាយវិការាំកាច់ស្ទីល និងតុងសំឡេងឡើងចុះ ក៏ធ្វើឲ្យនាយ កុយ តារាកំប្លែងជើង ចាស់ ពេលខ្លះ ដក់ម៉ៃក្រូហ្វូនឈប់ច្រៀន ឈផ្ទៀងស្តាប់ កុមារា ពេជ្រ ថៃ ច្រៀងផង ។

ខណៈក្រោយច្រៀង កុមារា ពេជ្រ ថៃ ក៏លេងសំដី នាយ កុយ បន្ត ដែលធ្វើឲ្យតារាកំប្លែងជើង ចាស់ វ័យស្មើតា រូបនេះ ស្ទើនិងដាច់ថ្ងា ដោយសារសំដី លេងសើចរបស់ ពេជ្រ ថៃ ម្តងៗដែរ។ បន្ថែមពីចេតនាបញ្ឆោតឲ្យនាយ កុយ ញាំ ម្ជូរ ទាំង ពេជ្រ ថៃ ហៅ នាយ កុយ តាៗពេញៗមាត់ នាយ កុយ ត្រឹមតែធ្វើជូរ និងត្រូវ ពេជ្រ ថៃ ចាំសើច ក៏នាំឲ្យផ្ទុះសំណើចអស់អ្នកទស្សនា ឆាកតន្រ្តីនេះយ៉ាងកងរំពង។