ភ្នំពេញ៖ រំពេចពីរលត់ចំណងស្នេហ៍ដ៏ចម្រូងចម្រាស ជាមួយនិង វីជេ រតនៈ ស្រីស្រស់ សន ផល្លីកា ក៏សង្វាត​ចាប់​បានទ្រនំចម្រៀងនៅផលិតកម្មហង្សមាស ។ ទន្ទឹមល្បីឈ្មោះជាតារាចម្រៀងនៅទ្រនំធំ ក៏មិន​ឃើញមាន​ឡើង​បទ​ចម្រៀងថ្មីនាងចេញលក់លើទីផ្សារ ខណៈថ្មីៗនេះបែរជាល្បីថា នាងពពោះកូនក្នុងផ្ទៃ មិនទាន់មាន​លេចឮ​ដំណឹង​ក្រាបផ្ទឹមជាមួយនឹងបុរសណាមុខយ៉ាងម៉េចនោះដែរ។

នៅក្នុងបណ្តាញសង្គម ក្រោយពី សន ផល្លីកា ធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិ​ជាច្រើននាក់​មានភាពភ្ញាក់​ផ្អើលយ៉ាង​​ខ្លាំង​ និងកាដូសង្សាររបស់នាងបាន Surprise រថយន្តស៊េរីទំនើបមួយគ្រឿង។ ក៏លេចឡើងរំពេចផងដែរថា នាង សន ផល្លីកា កំពុងមានទម្ងន់ជាមួយសង្សា ទាំងមិនខ្វល់រឿងពិធីក្រាបផ្ទឹមនោះដែរ។ ខណៈនោះក៏មាន រូបភាពប៉ុន្មានសន្លឹកដែល សន ផល្លីកា បានបង្ហោះលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ដែលស្ដែងពីការវិត្តន៍ នៃការ​ពពោះរបស់នាង។