ភ្នំពេញ៖ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះតារាចម្រៀងអម្បូរហង្សមាស លាង សុផាឡែន មិនសូវមានបទចម្រៀងចេញថ្មីនៅក្នុងផលិតកម្ម Pleng Record ក៏ដោយ។
ប៉ុន្តែថ្មីៗនេះ តារាស្រីរូបនេះបានចេញបទចម្រៀងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង “ធ្មប់” ដែលបង្កជាភាពភ្ញាក់ផ្អើលដល់ទស្សនិកជន និងលាន់មាត់សរសើរថា នាងមានបច្ចេកទេសការប្រើប្រាស់សំឡេងច្រៀងបានយ៉ាងប្រសើរបំផុត ព្រោះថា បទនេះភាគច្រើនត្រូវប្រើសំឡេងច្រៀងច្រើនតុង និងច្រើនទំនុក។
ចង់ដឹងថា តើបទ «ធ្មប់» ដែលមានក្នុងខ្សែភាពយន្តនោះ មានអត្ថន័យពីរោះយ៉ាងណា សូមស្តាប់ទាំងអស់គ្នា!
