ភ្នំពេញ៖ ពិធីករ​សម្បូរ​វោហារ​ភ្នែក​លឹប តាប៊ុយ ដែលកន្លងមកត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ប៉ុន្តែលោកបាន​ឆ្លើយបដិសេធថា មិនពិតឡើយ គ្រាន់តែការសម្តែងប៉ុណ្ណោះ។ ថ្មីៗនេះ អ្នកគាំទ្រម្នាក់ឆាតមកពិធីករ តាប៊ុយ និងបានសួររក រ៉ូលីន ប៉ុន្តែត្រូវបានលោក​ឆ្លើយថា «មិនដឹង»។

ទោះជាយ៉ាងណា អ្នកគាំទ្រដដែលនោះ ហាក់មិនអស់ចិត្ត នៅតែជជីកសួរថា «ក្រែងបងជាប្តីប្រពន្ធនឹងគ្នាម៉េចក៏មិនដឹង»។ មិនបង្អង់យូរ ពិធីករល្បីថាស្រលាញ់ភេទដូចគ្នា តាប៊ុយ បានបញ្ជាក់ក្នុងន័យលេងសើច​ប្រាប់អ្នកគាំទ្រថា «ប្តីប្រពន្ធមែន តែនៅផ្ទះផ្សេងគ្នា»។

យ៉ាងណាមិញ សារនេះ គ្រាន់តែភាសាទំនាក់ទំនងយ៉ាងជិតស្និតរវាងពិធីករ តាប៊ុយ និង អ្នកគាំទ្រ ប៉ុណ្ណោះ។