ភ្នំពេញ៖ ថ្មីៗនេះ តារាប្រុស ២ដួង គឺតារាចម្រៀង កែវ វាសនា និងពិធីករ ជា សុវណ្ណារិទ្ធ បានសម្តែងក្តីរំភើបលើបណ្តាញសង្គមហ្វេសប៊ុក និងបង្អួតប្រាប់ពិភពលោកថា ពួកគេទទួលបានកូនកំពុងចាប់កំណើតក្នុងផ្ទៃ។ ទន្ទឹមនឹងក្តីរំភើបនោះ ពិធីករ ជា សុវណ្ណារិទ្ធ បានបង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀង កែវ វាសនា ដោយសរសេរសារថា «កំលោះកូនពីរដូចគ្នា គ្រាន់តែវាសនាបាន ប្រុសមួយ ស្រីមួយ ឯខ្ញុំ ប្រុសពីរ»។
ក្នុងសារនេះ ពិធីករសម្បូរវោហារ ជា សុវណ្ណារិទ្ធ ចង់សំដៅថា លោក និង កែវ វាសនា មានកូនប្រុសដូចគ្នា និងមានអាយុស្របាលគ្នាទៀតផង។ ចំណែកឯភាពខុសគ្នាវិញនោះ គឺ កូនក្នុងផ្ទៃរបស់ប្រពន្ធ ជា សុវណ្ណារិទ្ធ ជាកំណើតកូនប្រុស រីឯកូនក្នុងផ្ទៃរបស់ប្រពន្ធ កែវ វាសនា ជាកំណើតកូនស្រី។ មិនយូរប៉ុន្មាន តារាទាំង២ដួង នឹងទទួលបានកូនប្រុស ស្រី ជាទីស្រលាញ់រៀងៗខ្លួន បន្ទាប់ពីប្រពន្ធរបស់ពួកគេ ពពោះអស់ ៩ខែ និង ១០ថ្ងៃ៕
