ភ្នំពេញ៖បន្ទាប់ពីកូនភ្លោះដែលជាដំណក់ឈាមបង្កើតរបស់តារាកំប្លែងជើងចាស់កាយវិកាក្រមិចក្រមើម នាយ ក្រឹម រួមតារាកំប្លែង ស្រីលាភ សម្រាលរួចមក សង្គេតឃើញថានាយ ក្រឹម ដែលជាឪពុក ក៏ចាំទទួលស្វាគមន៍សាច់ឈាមបង្កើតរបស់ខ្លួនផងដែរ។

ថ្មីៗនេះមានបណ្ដាញសង្គមបង្ហាញភ្ជាប់និងរូបថត ស្រី លាភ បីកូនដៃម្ខាងមួយ ក្នុងស្នាមញញឹមពព្រាយ ក៏មានសាររៀបរាប់បង្ហាញខ្លីផងដែរថា«ទំរាំតែហ៊ានបញ្ចេញរូបថតកូនភ្លោះជាមួយនាយ ក្រឹម តារាកំប្លែង ស្រីលាភ ត្រូវរងការប្រមាថយ៉ាងច្រើនពីមហាជន»។ ព្រោះកូនភ្លោះទាំងពីរមានឈ្មោះត្រឹមកូនក្រៅចំណងអាពាហ៍ពិពាហ៍របស់តារាកំប្លែងជើងចាស់ នាយ ក្រឹម និងស្រី លាភ ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យមហាជនជាច្រើនមានការរិះគន់យ៉ាងខ្លាំងបែបនេះ។

តែយ៉ាងណា ការស្វាគមន៍កំណើតកូនភ្លោះ ស្រី លាភ រួម តារាកំប្លែងជើងចាស់ នាយ ក្រឹម នេះ ត្រូវបង្ហាញដំណើរសួរ សុខទុក្ខ មានតាំងពី មិត្តភ័ក្កអ្នកសិល្បៈ រួមទាំងមន្រ្តីធំៗជាច្រើនផងដែរ ។ ដែលរូបភាពនេះ ក៏ធ្វើឲ្យនាយ ក្រឹម និង ស្រី លាភ ដែលជាឪពុកម្តាយ មានការសប្បាយចិត្តយ៉ាងខ្លាំង ។