ភ្នំពេញ៖ បុរសពីរនាក់ជិះរថយន្ត ម៉ាកបាឡែន មកកាត់ពីមុខរថយន្តកុងតឺន័រពណ៌ រួចដកកាំភ្លើង និងកាំបិតបើកការប្រយុទ្ធ តែសំណាងល្អត្រូវបានសមត្ថកិច្ចអត្តរាគមទាន់។កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវខាងត្បូងមន្ទីពេទ្យព្រះកុសុមៈជាង១០០ម៉ែត្រ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

បើយោងតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា«មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ 2AO-8923 បើកដេញតាមពីក្រោយរថយន្តកុងតឺន័រពណ៌ក្រហមស្លាកលេខ ព្រះសីហណ៌3A-0434ដោយកំហឹងដល់ចំនុចកើតហេតុដកកាំបិត និងកាំភ្លើងចាក់ទៅជនរងគ្រោះត្រូវខ្នងភ្លាមជនរងគ្រោះក៏ស្រែកឆោឡោហៅគេជួយ ហើយក៏ត្រូវបាននគបាលសមត្ថកិច្ចខណ្ឌសែនសុខជួយធ្វើអន្តរាគមទាន់ពេលវេលា»។ ប្រភពដដែលបន្តទៀតថា«បច្ចុប្បន្នភាគីបង្ក និងភាគីរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរចម្លើយនៅនគបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ដើម្បីសម្របសម្រួលបញ្ចប់ រឿង»។