កំពង់ស្ពឺ៖ ប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសផ្លូវជាតិលេខ ៣ និងលេខ ៤ ច្បាស់ជាធ្លាប់បានឃើញឈ្មោះ «យឹម តន» សរសេរលើបណ្តារបងវត្ត និងរបងគ្រឹះស្ថានសារធារណៈមួយចំនួនទៀត ដូចជាសាលារៀន មន្ទីរពេទ្យជាដើម។

ថ្វីត្បិតតែគេធ្លាប់ឃើញឈ្មោះគ្រប់ទីកន្លែងក្តី ប៉ុន្តែគេ​មិនដែលស្គាល់មុខមាត់ យឹម តន ឲ្យពិតប្រាកដទេ ទើបតែដើមឆ្នាំ២០១៧ លោក យឹម តន ត្រូវបានគេប្រទះឃើញកំពុងធ្វើសកម្មភាពខាងលិចផ្សារព្រៃផ្តៅ ខេត្តកំពង់ស្ពឺ​ ដោយបាញ់ស៊ឺប្រាយលើជញ្ជាំង សរសេរពាក្យថា «ភូមិប៉ិក្មេក យឹម តន» ហើយត្រូវបានយុវជនម្នាក់លួចថត និងបង្ហោះលើបណ្តាញសង្គម​យូធូប ធ្វើឲ្យមហាជនទូទៅកំពុងតែឆ្ងល់ពីបំណងរបស់គាត់។

ជុំវិញរឿងនេះ អ្នកជិតខាង យឹម តន បានបង្ហើបថា «ដំបូងឡើយគាត់ជាមនុស្ស​អ្នករៀនពូកែម្នាក់ តែក្រោយមកគាត់មានរោគចិត្ត ហើយចេះតែដើរសរសេរតាមរបងវត្ត និងរបងសាលារៀនតែម្តង»។ ប្រភពដដែលបន្តថា «សូម្បីតែខ្ញុំជាអ្នកជិតខាង ក៏មិនដឹងថា គាត់ធ្វើហ្នឹងក្នុងហេតុផលអ្វីដែរ។ សព្វថ្ងៃគាត់ប្រឹងរត់ម៉ូតូឌុប ដើម្បីបានលុយទិញស៊ឺប្រាយ​បាញ់សរសេរ​លើជញ្ជាំង»។

សូមទស្សនាវីដេអូ!!