ភ្នំពេញ៖ ថ្មីៗនៅបណ្ដាញសង្គមអ្នកនាង ចន ច័ន្ទ លក្ខិណា ក៏បានបង្ហោះសារសម្ដែងការអរគុណម្ចាស់កាដូទូរស័ព្ទស៊ើរីខ្ពស់ IPhone X។ ខណៈថែមនូវចម្ងល់ក្នុងសារថា «រោងការនេះយក IPhone X កាដូភ្ញៀវ ហេហេហេហេ ការពិតគឺកូនកំឡោះទិញកាដូឲ្យខ្ញុំទេ»។

ភ្ជាប់នូវរូបភាពទូរស័ព្ទស៊ើរីទំនើប និងរូបកូនកំលោះកូនក្រមុំ ក្នុងរៀបអាពាហ៍ពិពាហ៍នោះ ក៏ត្រូវបាន គេស្គាល់​ថា​ គឺជារូបគូស្វាមីភរិយា ទើបនឹងរៀបការថ្មីៗ សិល្បការិនី ចរិយា ពេជ្រ និងស្វាមីអាណិកអូស្រ្តាលី។ ដែលធ្វើឲ្យម​ហា​ជនផ្ទុះសារងឿងឆ្ងល់ ដែលទម្លាយលើបណ្តាញសង្គមថា «តើស្វាមី ចរិយា ពេជ្រ ត្រូវជាអ្វីនិងអ្នកនាង ចន ច័ន្ទលក្ខិណា បានជាកាដូសុទ្ធតែទូរស័ព្ទស៊ើរីទំនើបនោះ?។

ស្រាយនូវចម្ងល់មហាជនប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានពន្យល់ថា«ព្រោះជាមិត្តភ័ក្ត្រជិតដិតតាំងពីជិត 30 ឆ្នាំមុន ហើយរាប់អានគ្នារហូតដល់ពេលនេះ មិនដែលចោលគ្នាទេ »។សារដដែលបន្ថៃមថា«តែសំខាន់គ្នាខំស្ពាយតាំងពីអូស្ត្រាលីយកមកអោយដល់រោងការតែម្តង អរគុណពួកម៉ាកសម្រាប់កាដូដ៏អស្ចារ្យ នេះ Stanley Chea»។