ភ្នំពេញ៖ ឡុង លីគ័ង្គ គឺជាបេក្ខភាពប្រឡងចម្រៀង កុមារលំដាប់ ថ្នាក់ អន្តរជាតិ ដ៏មានប្រជាប្រិយភាព ដែល​ឈាន​ដល់វគ្គផ្តាច់ព្រ័ត្រ។ភាពរន្ទឺនាមជាបេក្ខភាព ប្រឡងចម្រៀង កុមារលំដាប់ថ្នាក់អន្តរជាតិកុមារារូបនេះ ក៏ក្លាយជាតារាចម្រៀងវ័យក្មេង សម្លេងចាស់។

ខណៈវត្តមានកុមារារូបនេះ ក៏មានឱកាសជួប ជាមួយនឹង អតីតបេក្ខភាព The Voice Cambodia កញ្ញា រ៉េត ស៊ូហ្សាណាក៏ទម្លាយឲ្យដឹងថា«រូបថតថ្ងៃមុនជាមួយបងស្រី Suzana Reth ស្អាតហើយរួសរាយទៀតបងស្រី» ។ សារដ៏ខ្លីនេះ ពិតជាមានអត្ថន័យណាស់ ព្រោះពាក្យពេចន៍របស់ប្អូនប្រុស កាន់តែធ្វើឲ្យមហាជនជាច្រើន បានជ្រា​ប​កា​​ន់​តែច្បាស់ពីចរិត តារាស្រីរូបនេះ។