ភ្នំពេញ៖ តារាសម្តែង និង ចម្រៀងដែលមានរូបសម្រស់ស្អាតបែបធម្មជាតិ នៅ សូនីតា សព្វថ្ងៃរស់នៅដោយជីវភាពរស់នៅហ៊ឺហា ថែមជាម្ចាស់ផ្ទះវីឡាដែលធំស្កឹមស្កៃដែលកំពុងសាងសង់មិនទាន់រួចរាល់នោះទេ។ កាន់តែទាក់ទាញលើរូបសម្ផស្ស របស់តារារូបនេះ បានបង្ហាញរូបភាពបញ្ចេញ រូបរាងដ៏សិចស៊ីក្នុងឈុតខោអាវទ្រនាប់ ធ្វើឱ្យមិត្តភក្តិ និងទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលដែលខ្លះបានសរសើរថា «រាងនេះពិតជាឡូយកប់ខ្លាំងណាស់ ឡើងចង់ឈាមច្រមុះតែម្ដង»។

ជាមួយគ្នានោះដែរ ស្រីស្អាតសាច់សហ្មត់រលោងរូបនេះបានអះអាងថា «ត្រគាករបស់ខ្ញុំសាច់ច្រើនបន្តិចដោយសារខ្ញុំឡើងគីឡូជាងមុន» ។ បញ្ជាក់នៅ សូនីតា ទោះមិនបានបង្ហាញរាងសិចស៊ីនេះចំពីមុខច្បាស់ក៏ពិតមែនតែគេអាចមើលឃើញថា រាងរបស់តារាសម្តែងរូបនេះពិតជាឡួយនិងមើលទៅទាក់ទាញគួរឱ្យក្នាញ់ ។