ភ្នំពេញ៖ ដោយសារតែមានទម្រងមុខមាត់ស្រដៀងគ្នានិង តារាកំប្លែងជើងចាស់ នាយ កុយ តារាចម្រៀងនិង សម្តែង លោក អៀន ចេនឡា ក៏ត្រូវបានមហាជនលាន់មាត់គ្រប់គ្នាថា ចេនឡា ត្រូវជាកូន នាយ កុយ ។ស្ថិតក្នុងក្រសែភ្នែក ដែលប្រៀបមុខមាត់ តារាចម្រៀងនិងសម្តែង លោក អៀង ចេនឡា ជាកូនប្រុសនាយ កុយ នោះក៏មានការជជែកទៀតថា «ដោយសារតែ មានឈាមជ័រជាអ្នកសិល្បៈនេះហើយទើបបាន ចេនឡា ក៏ក្លាយ ជា អ្នកសិល្បៈផងដែរនោះ ។Image result for អៀង ចេនឡា

តែគ្រាន់រឿងខ្លះនៅក្នុងសិល្បៈ គេច្រើនលាក់ប្រវត្តិឬការពិតអីគេនោះ»។ ស្រាយនូវមន្ទិលដែលថា ជាឈាម​ជ័រ​តារាកំប្លែងជើងចាស់ លាក់ប្រវត្តិពិតនោះ តារាចម្រៀងនិងសម្តែង ដែលឈោង​ទាំងទី​ផ្សារកំប្លែងផង លោក អៀង ចេនឡា ក៏បានប្រាប់តារាញូស៍ថា «រាល់ដំណើរខ្ញុំទៅសម្តែងនៅទីណា តែមានបងប្អូនសួរខ្ញុំថា ខ្ញុំជាកូន នាយ​ កុយ ។ ដែលសំនួរនេះក៏ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលហើយ ពេលខ្លះក៏គិតទៀតថា ជូនកាលការល្បីបែបនេះ ក៏​ធ្វើឲ្យ​ប៉ះពាល់ដល់ពូកុយ និងក្រុមគ្រួសារគាត់ក៏ថា បាន។ ជាមួយសំដី ទទួលស្គាល់ថា មុខមាត់លោក ពិតជាអាចឲ្យគេច្រឡំមែន និង មុខមាត់ ពូកុយ ។

ប៉ុន្តែលោកថា «សូមត្រឹមតែស្រដៀងបានហើយ កុំឲ្យមហាជន នៅច្រឡំទៀត មានតែការបកស្រាយឲ្យច្បាស់ទេថា ខ្ញុំនេះ មិនជាប់សាច់ឈាមអីជាមួយពូ កុយ ទេ សូមបងប្អូនកុំច្រឡំអី »។