ភ្នំពេញ៖ ទីផុតជំនួបស្នេហ៍៥ឆ្នាំ កើតចេញពីស្គាល់តាមហ្វេសប៊ុក របស់ ពិធីការិនី ចរិយា ពេជ្រ និងបុរស អាណិក ខ្មែអូស្រ្តាលី ក៏ឈានដល់សម្រេចជីវិតអាពាហ៍ពិពាហ៍យ៉ាងឧឡារិកនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ ។Image may contain: 6 people, people smiling, people standing, wedding and child

នៅក្នុង ថ្ងៃដ៏ពិសិដ្ឋនៃជីវិតគូស្នេហ៍ ដែលថែរក្សាអស់រយៈពេលកន្លះទស្សវត្សនេះ ស្រីស្រស់ចាយ សម្ផស្សនៅ លើ វិថីសិល្បៈ នាង ចរិយា ពេជ្រ បានប្រាថ្នាមួយដែលធ្វើឲ្យស្វាមីអាណិកជនមិនអាចដកចិត្តបានថ្ងៃមុខ។ ក្នុង អារម្មណ៍រំភើប សាទរថ្ងៃសម្រេចក្តីស្រម៉ៃ ដែលគ្រប់រូបស្រ្តីចង់បាន គឺថ្ងៃរៀបអាពាហ៍ពិពាហ៍នេះ កូនក្រមុំ នាង ចរិយា ពេជ្រ ក៏បានពោលនៅមុខភ្ញៀវជាច្រើនថា «អ្វីដែលខ្ញុំប្រាថ្នានៅក្នុងជីវិត គឺពុំមានអ្វីច្រើននោះទេ សូមឱ្យស្វាមីស្រឡាញ់ស្ម័គ្រស្មោះមួយទល់នឹងមួយ ចេះយល់ចិត្ត និង អាជាស្រ័យគ្នាទៅវិញទៅមក»។Image may contain: 8 people, people smiling, people standing, wedding and outdoor

ក្នុងឱកាសនោះដែរ កូនក្រមុំ ដែលបង្ហាញក្តីប្រាថ្នាសម្រាប់ជីវិតអាពាហ៍ពិពាហ៍ សូមឲ្យស្វាមី ស្មោះគ្មាន ថ្ងៃកែ ប្រែនោះ នាងក៏សារភាពដែរថា« ខ្ញុំជាមនុស្សម្នាក់ដែលពូកែខឹង តែគាត់ជាមនុស្សពូកែលួង ដូច្នេះ ហើយ ទើប ខ្ញុំសម្រេចចិត្តជ្រើសយកគាត់ជាគូគ្រង។គាត់នៅមានចំណុចល្អៗជាច្រើនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់» ។ ចរិយាយ ពេជ្រ ថែមទាំងនិយាយទៀតថា « អរគុណបងដែលបានចូលមកក្នុងជីវិតរបស់អូន អូននឹង ថែរក្សា ចំណងអាពាហ៍ពិពាហ៍នេះរហូតដល់ពួកយើងចាស់រៀងៗខ្លួន » ។Image may contain: 5 people, people smiling, people standing and wedding