ហ្វីលីពីន៖ នារីម្នាក់ បានបង្ហោះសាររំឭកគុណម្តាយ គួបផ្សំរូបថតប៉ុន្មានសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុក ឃើញហើយស្ទើរស្រក់ទឹកភ្នែក។ ក្នុងសារនោះ នារីជនជាតិហ្វីលីពីនរូបនោះ បានរៀបរាប់ថា «ខ្ញុំចំណាយពេលទំនេរ ងូតទឹកដុះសំអាតម្តាយខ្ញុំ។ ខ្ញុំនៅចាំបានថា កាលខ្ញុំនៅក្មេងម្តាយខ្ញុំតែងងូតទឹកឲ្យខ្ញុំជារៀងរាល់ថ្ងៃមិន​ដែលរុញរាម្តងណាឡើយ»។

នាងបន្តថា «ឆ្នាំនេះ ម្តាយខ្ញុំមានវ័យ ៩៨ឆ្នាំ គាត់សប្បាយចិត្តណាស់ បានខ្ញុំងូតទឹកឲ្យគាត់។ ខ្ញុំបានសន្យាជាមួយម្តាយខ្ញុំថា កូននឹងថែម៉ែលុះថ្ងៃអវសាន»។ នារីរូបស្រស់នោះ ត្រូបានគេស្គាល់ថា ឈ្មោះ ជេន   អាមល័រ អាយុ ២២ឆ្នាំ រស់នៅជាមួយម្តាយជរាក្នុងផ្ទះតូចមួយ ទីក្រុងម៉ានីល ប្រទេសហ្វីពី​ពីន៕