កញ្ញា  សុភ័ក្រ កុសុម៉ា ជាតារាចម្រៀង និងពិធីការិនី​ ដែលកាន់កម្មវិធីចំនួន ៣នៅ MY TV និង​ បាយ័ន កំពុង​ធ្វើ​ឱ្យ​ទីផ្សារ​របស់​ខ្លួនមានសន្ទុះគាំទ្រកាន់តែខ្លាំងជាងមុន ដោយសារតែភាពបិុនប្រសព្វព្រមទាំងកាយវិការពាក្យសម្តី។ ក្នុងនោះកញ្ញាក៏បានបង្ហោះនូវវិដេអូមួយដែលពាក្យពេចន៏កំប្លែង ធ្វើឲ្យហាងធ្វើក្រចកនៅទីនោះពោរពេញដោយបរិយាកាសមានភាពសប្បាយរីករាយមិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រផ្ទុះសំណើចទ្រាំសើចពុំបាន ។