ភ្នំ​ពេញ​៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១៣ឆ្នាំ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។ ប៉ុន្តែរឿងនេះ ត្រូវបាន​ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​អះ​អាង​ថា នេះ​មិន​មែន​ជា​ការ​រំលោភ​ទេ គឺខាង​ស្រី​បាន​វេច​បង្វេច​ចុះ​ពី​ផ្ទះ​ទៅ​រួម​រស់​នៅ​លើ​ផ្ទះ​ខាង​ប្រុស​។

មន្ត្រី​ប៉ូលីសបានឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២ ខែ​មករា ក្មេង​ស្រីអាយុ​១៣​ឆ្នាំ​ បាន​ទូរ​ស័ព្ទ​ទាក់​ទង​ទៅ​ឈ្មោះ​លឹង គឹម​ស៊័ង ​ឱ្យ​ទៅ​ទទួល​ ហើយ​ពួក​គេ​ទាំង​ពីរ​ប្រុង​នាំ​គ្នា​រត់​ទៅ​ខេត្ត​សៀម​រាប​ តែ​គ្មាន​ប្រាក់​ក៏​នាំ​គ្នា​ទៅ​ដេក​​នៅ​ផ្ទះ​ខាង​ប្រុស និង​បាន​រួម​រ័ក​គ្នា​តែ​ម្តង​ ។​ លុះ​វេលា​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មករា ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ខាង​ស្រី​ ហើយ​ក្រុម​គ្រួសារ​ខាង​ស្រី​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​តែ​ម្តង​​ ។