អាមេរិក៖ ករណីគ្រោះថ្នាក់ចរាចរមួយ បានបង្កឡើងដោយរថយន្តមួយគ្រឿងបើកបរយ៉ាងលឿនរួចបុកពំនុះ ទ្រូវចែកផ្លូវបណ្តាលឲ្យរថយន្តហោះឡើងទៅបុកដល់មាត់បង្អួចជាន់ទី២ នៃការិយាល័យគ្លីនិចពេទ្យធ្មេញនៅតំបន់សង់តាអាណា រដ្ឋកាលីហ្វ័រញ៉ា កាលនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
ក្នុងឡាននោះ មានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ និងបានស្លាប់ភ្លាមៗ ក្រោយជួបហេតុការណ៍៕
