ភ្នំពេញ៖ នារីម្នាក់ បានយំឱបថើបសពគូដណ្តឹង ដែលនៅខ្វះតែ ៥ថ្ងៃទៀត ដល់ថ្ងៃចូលរោងការ តែជាអកុសលកូនកំលោះបានជួបគ្រោះ​ចង្រៃឆក់យកជីវិតត្រឹមតែមួយពព្រិចភ្នែក ធ្វើឲ្យក្រុមគ្រួសារនឹងស្មានមិនដល់មានរឿងនេះកើតឡើងឡើយ។ កូនក្រមុំ បានយំរៀបរាប់ថា «សល់តែ ៥ថ្ងៃទៀតទេ យើងចូលរោងការហើយ! ចុះពេលនេះម៉េចបងទុកអូនចោល។ តើឲ្យអូនរៀបការជាមួយអ្នកណា?»។

គួរសង្វេគណាស់ កូនស្រីដង្ហោយឲ្យកូនកំលោះវិលវិញ និងបានយំសោកបោកខ្លួនដូចអក តែកូនកំលោះមិនបានវិលវិញឡើយ ព្រោះលោកបានស្លាប់បាត់ទៅ​ហើយ។ នាងបន្តទាំងអាល័យថា «មនុស្សដែលអូនស្រលាញ់ចាកចេញដោយមិនបានប្រាប់សូម្បីតែពាក្យថាលា»៕