ភ្នំពេញ៖ បន្ទាប់ពីបង្អួតរូបភាពផ្អែមល្ហែម រវាងតារាចម្រៀង គូម៉ា និង តារាសម្តែងវ័យក្មេង ម៉ៅ គឹមធីតា ដែលមានងារជារាជនីសម្រស់វ័យក្មេងនោះ ក៏ផ្ទុះផងដែរ ក៏មានការចាប់អារម្មណ៍កាន់តែខ្លាំង ពីគ្រប់មជ្ឈដ្ឋាន ថា ពួកគេទាំងពីរគឺជាគូស្នេហ៍នឹងគ្នា។ បន្ទរនិងសូរស័ព្ទមហាជននៅលើបណ្ដាញសង្គមហ្វេសប៊ុកបងធម៌របស់អ្នកទាំងពីរបានទម្លាយថា«តារាសម្ដែង ម៉ៅ គីមធីតា ត្រូវបានតារាចម្រៀងលោក គូម៉ា ធ្វើខួបកំណើតឲ្យ»។

មុនការផ្សព្វផ្សាយនេះ ក្នុងគណនីហ្វេសប៊ុក រាជនីសម្រស់ នាង ម៉ៅ គឹមធីតា នៅថ្ងៃអង្គារទី១៦ម្សិលម៉ិញ ជាថ្ងៃខួបកំណើតរបស់នាង នាងក៏មានសរសេរសារខ្លី ដោយដង្ហើយថា «ម៉ោះ ម៉ោះ ហេបភីបើសដេរ ធូមី ទាំងអស់គ្នា»។ មើលឃើញពីសារដង្ហើយ របស់ស្រីស្រស់រាជនីសម្រស់ម្ចាស់ខួប ម៉ៅ គឹមធីតា នេះ ក៏ធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ដែរថា «ចាំមើល ខួប ម៉ៅ គឹមធីតា តើមានវត្តមាន គូម៉ា ទេ ហើយបើមានតើ គូម៉ា និងធ្វើអ្វីដាក់ស្រីស្អាត់ម្នាក់នេះ ដែលល្បីជាគូស្នេហ៍នោះ»។

មិនខុសពីការទន្ទឹងរបស់មហាជនទេ តារាចម្រៀង គូម៉ា ក៏បានបង្ហាញខ្លួន ជាមួយនឹងស្នាមញញឹម ស្វាគមពិធីខួបកំណើតដៃគូ ដោយភ្ជាប់ទាំងកាដូទ្រនាប់ដៃ នូវទូស័ព្ទ iPhone 8 ១គ្រឿងថែមទៀតផង។ ខណៈដែល​បង​ប្រុសធម៌តារាទាំងពីរដួងក៏បង្ហាញឲ្យទៀតថា«ពិធីខួបនោះអ្នកទាំង២ មិនបានអញ្ជើញភ្ញៀវច្រើនឡើយ ពោលគឺគ្រាន់តែហៅមិត្តភ័ក្ដិ៤ទៅ៥នាក់ ប៉ុណ្ណោះ »។