តៃវ៉ាន់ ៖ អាយុ ២៣ ឆ្នាំ ជាគិលានុបដ្ឋាយិកា ជនជាតិតៃវ៉ាន់ ឈ្មោះ Carina Linn ចែករំលែករូបថតដ៏សិចស៊ីស្ទើរស្ទើមិនគួរឲ្យជឿ។ រំពេចនេះក៏រងនូវមតិរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានសង្គមផងដែលថា «រូបថតរបស់នាងគឺស្តែងឡើងលក្ខណៈស្រើបស្រាលជ្រុលហួសហេតុពេក ដោយអ្នកខ្លះប្រើពាក្យមិនសមរម្យជាច្រើនទៀតដាក់លើរូបនាង»។

មិនយូរប៉ុន្មានដើម្បីបញ្ចប់រាល់ការរិះគន់ទាំងនេះនាងក៏បានសរសេរសារតបវិញជាសារធារណៈថា «វិជ្ជាជីវៈរបស់ខ្ញុំ គឺនៅតែជាគិលានុបដ្ឋាយិកាពេញម៉ោងដូចមុន។ ខ្ញុំមិនមែនជាតារាម៉ូឌែល ឬ ជាងថតរូបអីនោះទេ ហើយខ្ញុំក៏មិនមែនថតរូបព្រោះតែខ្ញុំចង់ល្បីនោះទេ»។

នាងបន្តទៀតថា«ខ្ញុំគឺខ្លួនខ្ញុំ ខ្ញុំធ្វើអ្វីៗក៏ដោយស្រេចតែខ្ញុំ ឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តទៅបានហើយ។ខ្ញុំពុំគិតថា ខ្ញុំមិនមែនអស្ចារ្យនោះទេ។ ខ្ញុំគ្រាន់តែជាមនុស្សដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ហេតុនេះ អ្នកមិនគួរមានគំនិតណាមួយមិនល្អលើរូបខ្ញុំទៀតទៅ បានទេ!! ។ ចុងក្រោយ ចង់ប្រាប់ថា កុំច្រណែននឹងខ្ញុំអី» ៕