ភ្នំពេញ៖ បន្ទាប់ពីចូលរោងការ តារាចម្រៀង សុគន្ធ នីសា នៅតែមមាញឹកនឹងការងារសិល្បៈដដែល ពោលមិនទាន់លេចដំណឹងថា តារារូបនេះ គ្រោងទៅដំណើរកំសាន្ត និងក្រេបទឹកឃ្មុំនៅទីណានៅឡើយទេ។ ជារឿយៗ តារាចម្រៀងមានប្តីអ្នកជំនួញធំ សុគន្ធ នីសា តែងតែបង្ហោះរូបតែម្នាក់ឯង និងតែងសរសើរលើកឡើងពីរឿងរ៉ាវជីវិតរបស់នាងប៉ុណ្ណោះ។ តួយ៉ាង កាលពីព្រឹកមិញនេះ តារាចម្រៀង Coach កម្មវិធី The Voice Kids សុគន្ធ នីសា បានបង្ហោះសារថា «មិនមែនជារឿងងាយស្រួលទេជីវិត ដែលទម្រាំឆ្លងកាត់ឧបសគ្គដើរមកដល់ទីនេះ»។
ជុំវិញសារនេះ ហាក់មានការចាប់អារម្មណ៍តិចតួច ប៉ុន្តែអ្នកគាំទ្របានចាប់អារម្មណ៍រឿងមួយគឺ រឿងរៀបការ។ ក្នុងនោះ ម្ចាស់គណនីអ៊ីនស្ត្រាក្រាមម្នាក់ឈ្មោះ «meixing_chen8» បានលើកឡើងថា «មានប្តីហើយនៅផ្ទះទៅ ហើយក៏អាយុច្រើនហើយដែរ គួរតែយកកូនមួយទៅកុំប្រឹងពេក»។ មកទាល់ពេលនេះ តារាចម្រៀង សុគន្ធ នីសា មិនបានឆ្លើយតបនឹងអ្នកគាំទ្រយ៉ាងណាទេ ពាក់ព័ន្ធគម្រោងយកកូននោះ៕
