ភ្នំពេញ៖ កីឡាករជើងខ្លាំង រឿង សុភ័ណ្ឌ ជាបេក្ខភាពខ្មែរម្នាក់ដែលជាសិស្សគុនមកពីក្លឹបម្ដុដរាជសីហ៍ ពូកែជាងគេគឺកណ្ដាប់ដៃ រាល់ពេលវ៉ៃម្ដងៗ លឿន និងមានទម្ងន់ ឯងស្នៀតជើងនិងកែង ជាក្បាច់បន្ទាប់បន្សំ ប៉ុន្តែជាអ្នកប្រដាល់ឈ្លាសវៃម្នាក់មិនចេះតែវ៉ៃគ្មានគោលដៅនោះទេ។

ជាពិសេសនោះថ្មីៗនេះនៅលើបណ្ដាញសង្គមបានបង្ហាញឲ្យដឹងថា«រឿង សុភ័ណ្ឌ យកថវិកាដែលទទួលបានពីការប្រកួតថ្ងៃមុនមកជូនព្រះរស់ទាំងទ្វេរ»។ក្នុងនោះក៏មានអ្នកកោតសរសើរស្រដៀងៗគ្នាដែរថា« ប្រពៃណាស់ប្អូនដែលចេះគិតចឹង»។