ភ្នំពេញ៖ តារាសម្ដែងជើងចាស់ ហេង ដារី ក្រោយពេលចាប់យកអាជីពជាសិល្បៈ ច្រើនឆ្នាំកន្លងមកនេះលោកមិនត្រឹមតែរក្សាបានប្រជាប្រិយភាពនិងមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេ។ តារារូបនេះបែរជាបង្ហាញភាពភ្ញាក់ផ្អើលនិងឳកាសក្លាយជាថៅកែលក់ដីឡូដ៍ ដែលល្បីចាយទុនចូលសែនដុល្លារនោះផង។

ថ្មីៗនេះតារាសម្តែងជើងចាស់ច្បាស់ដោយសម្ផស្សមុខមហាជនចាំមិនភ្លេចថា តារាថ្ពាល់ខួចលោក ហេង ដារី បានធ្វើឲ្យមហាជនរួមទាំងអ្នកសិល្បៈរួមអាជីពផងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកផុសរូបបង្ហាញនៅក្នុងបណ្តាញសង្គម ប្រកាសលក់ដីឡូដ៍ពុះថ្មី ។ ក្នុងនោះ តារាភាពយន្តដែលមុននេះធ្លាប់ផ្ទុះរឿងអាស្រូវបោកលុយស្រ្តីវ័យចំណាស់រស់នៅអាមេរិក លោក ហេង ដារី ក៏ប្រកាសបន្តថា «ចំណាយត្រឹមតែ១៣៨ ដុល្លារក្នុងមួយខែទិញបានដីទំហំ៥ម៉ែត្រគុណនិង២០ម៉ែត្រ។បញ្ជាក់ទីតាំងស្ថិតនៅបណ្ដោយផ្លូវ២១៧ (ចំការដូង)ក្បែរផ្លូវ៦០ម៉ែត្រថ្មីខណ្ឌដង្កោរ។

ដូចនេះហើយតារាសិល្បៈរៀមច្បងលោក ហេង ដារី ក៏មានជីវភាពមិនខុសគ្នាពីសិល្បៈរួមជំនាន់ប៉ុន្មានដែរគឺលោកក៏ជាតារាសម្ដែងដែលមានជីវភាពធូធារគ្រាន់បើដូចគេដូចឯងដែរចំណែកចរិកឬកពារមានភាពរួសរាយរាក់ទាក់ជាមួយមហាជនផងដែរ។