ភ្នំពេញ៖ តារាចម្រៀងនិងជាអ្នកគ្រប់គ្រងផលិតកម្មថោន នៅថ្ងៃទី១៧ខែមករានេះបានបង្ហោះរូបភាព ឪពុករបស់គេងនៅលើគ្រែពេទ្យ ក្នុងសភាពមិនទាន់មានភាពប្រសើរឡើងប៉ុន្មាននោះទេ ។

តែយ៉ាងណាក្នុងសារតារាចម្រៀងដែលបង្ហាញពីកតញ្ញូនិងអ្នកមានគុណ ពេលលោកធ្លាក់ខ្លួនឈឺដេកស្តូកស្តឹងនៅលើគ្រែពេទ្យនោះ ក៏ឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍និង សាររៀបរាបថា«ប៉ា ចូលចិត្តមើល ដូច្នឹងផង របស់ Town Full HDTV »។

សារដដែលបន្តថា«ប៉ាថា ល្អសើច….!! ហ៊ឺ….ឥឡូវកូនបើកឲ្យប៉ាស្តាប់ ទោះបីប៉ាមិនទាន់ដឹងខ្លួនច្បាស់ក៏​ដោយ…. ប្រឹងស្តាប់ណាប៉ា…!! »។ បញ្ជាក់រូបភាពលោកឪពុក កំពុងតែស្ថិតនៅលើគ្រែ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែស្រក់ទឹកភ្នែក នៅពេលដែលលោកធ្វើបែបនេះ ចំពោះឪពុក ទាំងដែលគាត់មិនទាន់ដឹងខ្លួនច្បាស់នៅឡើយនោះ។