ព្រៃវែង៖ ពិធីអាពាហ៍ពិពាហ៍ បានរៀបដំណើរតាមគន្លងប្រពៃណី តាមទីជនបទលើទឹកដីនៃខេត្តព្រៃវែង ក្នុង ភូមិសាស្រ្ត ភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ។ ប៉ុន្តែផ្ទុះនៃការរំពឹងលុះវេលាអនាគត ភាពអាម៉ាស ក៏កើត ឡើង លើក្រមុំ ទាំងមិន ទាន់រាប់លុយចាត់ចែងចំណាយថ្ងៃមង្គលផង ដែលនៅសល់ត្រឹមតែពាក្យចំណាយមាត់ញាតិ មេម៉ាយ ទាំងអាម៉ាស។ រឿងរ៉ាវនេះក៏ត្រូវបានសមត្ថកិច្ចបង្ហាញថា «កើតឡើងដោយជនកំហូចល្មោមកាមម្នាក់ បានលូចបន្លំឡើងទៅគេជាមួយកូនក្រមុំ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ រហូត បាន សម្រេចក្នុងរាត្រីរៀបអាពាហហ៍ពិពាហ៍នោះបានដល់ទៅបីដង ដែលបណ្តាល ឲ្យទាំងនារីរង គ្រោះនិងជន ល្មោភ​កាមនោះអស់កំលាំទាំងពីរនាក់ គេងស្តូកស្តឹងលុះព្រឹកឡើងទើបភ្ញាក់ស្រែកឆោមឡោប្តឹងសមត្ថកិច្ច»។Image may contain: 2 people, close-up

សមត្ថកិច្ចបានបង្ហាញថា «ជនសង្ស័យល្មោមកាម ឈ្មោះ ឈឹន ចាន់សេង ភេទប្រុស អាយុ ១៨ឆ្នាំ ។ ចំណែក ជនរងគ្រោះ ឈ្មោះ ប៉េន សជន ភេទស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិជាមួយគ្នា នៅចំណុចភូមិឆ្ពឺស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង»។ ដោយឡែកនៅល្ងាច់ថ្ងៃទី១៧ខែមករានេះ ក្រុមគ្រួសារខាងនារីរងគ្រោះ ក៏បាន​អះអាងថា «ជនល្មោមកាមនោះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ ហើយចំណែកកូនកំលោះ ដែលរៀប​ការជា​មួយនិងកូនស្រីនោះ គេក៏មិនទទួលបាននូវរឿងរ៉ាវអាម៉ាសនេះបាន គេក៏សុំយក​បណ្តាការ​ទៅផ្ទះវិញ​អស់​ហើយដែរ »។Image may contain: 1 person, close-up