ខ្មែរ៖ ត្រីប្រឡាក់ពីរទៅបីកញ្ច្រែង ត្រូវបានគេយកទៅហាលនៅលើរបាំងថ្មពុះ ចែកទ្រូងផ្លូវ បង្កអោយ មានការ ភ្ញាក់ផ្អើល និងគួរឲ្យង្ងល់ថាចេះយកមកហាលចឹងកើតដែរ ខ្វះកន្លែងហាលខ្លាំងហើយមើលទៅ រហូតដល់ បងប្អូន ប្រជាពលរដ្ឋនាំគ្នាថតផុសពេញហ្វេសប៊ុក នាំគ្នាធ្វើការរិះគន់។

រូបថតកញ្ច្រែងត្រីនេះដែរ ដែលគេថត បានយក ទៅបង្ហោះនៅលើបណ្ដាញ សង្គមហ្វេសប៊ុកនេះ គឺនៅលើ របាំង ថ្មពុះចែកទ្រូងផ្លូវព្រះសីហនុម្ដុំមុខហាង លក់ផ្លែ ឈើស្រីមុំ ខាងត្បូងស្តាតអូឡាំពិកជិតអាងទឹក តែគេមិន ដឹង ថាម្ចាស់កញ្ច្រែងត្រីប្រឡាក់ជាអ្នកណាឡើយ។