ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៧ខែមករានេះ គឺជាវេលាបើកទំព័នៃថ្ងៃសិរីសួស្តី ប្អូនស្រីបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ឈ្មោះ ចន ច័ន្ទដារ៉ារស្មី និងត្រូវក្រាបផ្ទឹមជាមួយនិងកូនកំលោះ ឈ្មោះ ជា លីវេង។ តែអ្វី ដែល ធ្វើ ឲ្យអ្នកគាំទ្រក៏ដូចជាមជ្ឈដ្ឋានមហាជនផ្ទុះការកោតសរសើរនោះគឺនៅព្រលប់នៃថ្ងៃចូលរោងការនេះ លោក ហេង ឡុង ដែលជាអនាគតស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បង្ហាញរូបថតរីករាយ ថតជាមួយនិងអតីតស្វាមី របស់អនាគតភរិយា។

ក្នុងរូបភាពដ៏កម្ររវាងអតីតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា និងអនាគតស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា ថតរូបគ្នានេះ ក៏ត្រូវបានគេលាន់មាត់សរសើរទៀតថា «ដូចជាលើកទីមួយហើយ ដែលបុរស ទាំងពីរ នាក់ថត រូបរួមគ្នា ខណៈមុននេះ ឮតែអ្នកនាង ចន ច័ន្ទលក្ខិណា អះអាងថា ពួកគាត់ទាំងពីររាប់អានគ្នាដូចមិត្តភិក្ត ធម្មតា ពេលនេះឃើញរូបភាពទើបបានដឹងថា ជាការពិតមែន»។Image may contain: 2 people, people smiling, people sitting and close-up