ភ្នំពេញ៖ លើសពីវត្តមាន អតីតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក យុត្ថារ៉ា ឆានី ក៏អញ្ជើញ ចូលរួម លើក ទឹកចិត្តអតីតប្អូនថ្លៃ នៅថ្ងៃចូលរោងការ និងបានថតរូបជាមួយអនាគតស្វាមី របស់អតីត ភរិយាជា មួយ ស្នាមញញឹមដ៏រីករាយនោះ។ ក្នុងនោះវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករ ក៏មានវត្តមានអបអរសម្រាប់នៅថ្ងៃចូលរោងនេះដែរ។ ក្នុងលិខិត អញ្ជើញភ្ញៀវក៏បានបង្ហាញថា ពិធីរៀបអាពិពាហ៍ពិពាហ៍ ដែលកូនកំលោះ ឈ្មោះ ជា លីវេង និងកូនក្រមុំ ឈ្មោះ ចន ច័ន្ទដារ៉ារស្មី ជាប្អូនស្រីបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាចនៅមណ្ឌល់សន្និបាតនិងពិពណ៌កោះពេជ្រ អគារ(K&L) ។ តែយ៉ាងណា នៅល្ងាចថ្ងៃទី១៧ខែមករា ជាថ្ងៃចូលរោងការនេះ ក៏ត្រូវបានបង្ហាញពីពេញបណ្តាញសង្គម ពីវត្ត មាន ភ្ញៀវចូលរួមលើកទឹកចិត្ត ពីមិត្តភ័ក្កសិល្បៈ ។ សូមទស្សនារូបភាពខាងក្រោម៕