ភ្នំពេញ៖ តារាសម្តែង ពេជ្រ ចរណៃ ដែលមានជំងឺដាច់សរសៃប្រើសបេះដូងនោះ ពេលនេះ នាងបានជាសះស្បើយឡើងវិញ និងបង្ហាញវត្តមានលើកទី១ ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «ខ្មោចស៊ីឈ្នួល» កាលពីរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ ក្នុងនោះ តារាសម្តែងល្បុក្កតោ ពេជ្រ ចរណៃ ថ្លែងអំណរគុណសប្បុរជនជិតឆ្ងាយ ជាពិសេសលោក ខៃ ប្រសិទ្ធ ដែលជាជួយនាងជាទឹកប្រាក់សុទ្ធ ១ម៉ឺន៨ពាន់ដុល្លារ ដើម្បីឲ្យនាងមានលទ្ធភាពធ្វើការវះកាត់។
ថ្លែងក្នុងទឹកមុខញញឹម នាងបានរៀបរាប់ថា «នាងខ្ញុំសប្បាយចិត្ត ដូចបានរស់ម្តងទៀតចឹង ដែលអាចឲ្យខ្ញុំបានមកចូលរួមកម្មវិធីសម្ពោធនេះ»។ តារារូបនេះ បានបញ្ជាក់ទៅអ្នកសារព័ត៌មានថា លោក ខៃ ប្រសិទ្ធ ពិតជាជួយនាងដោយចិត្តស្មោះ មិនគិតចង់បានថ្នូរអ្វីឡើយ មិនដូចពាក្យគេថា ហុតទឹកសំឡឹងកាកទេ។
