កំពត៖ ពុំដឹងជានិស្ស័យកម្ម ឬត្រូវស្នេហ៍តានោះទេ ស្រាប់តែ នាងក្រមុំម្នាក់ បាក់ចិត្តស្រលាញ់តារកស៊ីរត់ម៉ូតូឌុប រួចនាំ គ្នាមកបង្ហាញម៉ែឪឱ្យស្គាល់ ដោយកុហកថា ប្តីតា ជាអ្នក មានធូរធារ។ ដោយហេតុ កូនប្រសាចាស់ជាងឪពុកម្តាយក្មេក ក៏ហៅ លោកអ៊ំកូនចំណែកកូនប្រសាចាស់ជាង ក៏ហៅឪក្មេកថា លោកប្អូនឪលុះសែនព្រេនឱ្យរួចរាល់ ទើបដឹងថា តាកូនប្រសានោះក្រណាស់ ស្រាប់តែកូនស្រី ស្រលាញ់ទំនងត្រូវស្នេហ៍តែម្តង។

គូស្វាមីភរិយាមានគម្លាតអាយុឆ្ងាយពីគ្នា ដូចជីតា និងចៅនេះ ត្រូវបានគេស្គាល់ថា ភាគីប្តីឈ្មោះតា សឿន អាយុ៧០ឆ្នាំ ភាគីប្រពន្ធឈ្មោះ ម៉ាក ផន អាយុ២៥ឆ្នាំ ស្រុកកំណើតខាងប្រពន្ធនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃ ប្តីប្រពន្ធនេះនាំគ្នាចេញ ទៅរកស៊ីបាត់អស់ ហើយបានផ្ញើកូនតូចៗ២នាក់ ឱ្យឪពុកម្តាយខាងស្រីមើលថែទាំ៕